{getProduct} $button={Buy Now} $price={$0.00} $sale={30% Off} $icon={paypal}
ប្រភេទការងារ ៖ ធីបហ្វាល
Work Mode : Tif File
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី- Size 1 GB ១-សូមជួយថែរក្សារាល់និមិត្តសញ្ញាដែលបានទាញយកទៅប្រើស្ថិតក្នុងក្របខណ្ឌ។
២-ហាមយកទៅលេងសើចជាមួយការងារដែលមិនចាំបាច់ក្នុងការប្រើប្រាស់។
៣-ត្រូវមានការអនុញ្ញាតពីក្រសួង ឬស្ថាប័នពាក់ព័ន្ធជាមុនសិន។
៤-ក្រុមការងារយើងខ្ញុំធ្វើរូបភាពនេះឡើងដើម្បីជួយរក្សា និមិត្តសញ្ញាជូន
ក្នុងកម្រឹតរូបភាពច្បាស់ ឬមធ្យម ដោយមិនចាំបាច់ប្រើរូបភាពព្រាងៗនោះទេ។
៥-សូមអរគុណ!
------------------------------
ព្រះជីវប្រវត្តិ៖ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គគឺជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះ នរោត្ដម សីហនុ និងព្រះមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ។ សម្តេចព្រះនរោត្តម សីហមុនីមានព្រះរៀមនិងព្រះអនុជម្តាយទីទៃសរុបចំនួន១៣អង្គ។ ព្រះអង្គមានព្រះអនុជបង្កើតតែមួយអង្គគត់គឺសម្តេចនរោត្តម និន្ទ្រពង្ស ដែលទ្រង់ប្រសូតនៅឆ្នាំ ១៩៥៤ ហើយសុគតនៅឆ្នាំ ២០០៣។ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ទ្រង់ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងឲ្យឡើងសោយរាជ្យបន្តពីព្រះបិតា ក្រោយពីព្រះបាទនរោត្តមព្រះសីហនុដែលជាព្រះវរបិតាដាក់រាជ្យជាលើកទី២ កាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសរើសដោយសមាជិកទាំង៩អង្គនាក់នៃក្រុមប្រឹក្សារាជសម្បតិ្ត ជាផ្នែកមួយនៃដំណើរការយ៉ាងឆាប់រហ័ស និងសមស្រប ក្រោយពីដំណឹងដ៏គួរអោយភ្ញាក់ផ្អើលនៃការដាក់រាជ្យនៃព្រះបាទនរោត្តម សីហនុ ។ ការជ្រើសរើសនេះគឺស្របតាមការយល់ព្រមពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានរដ្ឋសភាដែលជាព្រះរៀមម្តាយទីទៃនៃព្រះមហាក្សត្រថ្មី ដែលបុគ្គលទាំងពីរសុទ្ធតែជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ។ បន្ទាប់ពីបានធ្វើសេចក្តីសម្រេចចប់សព្វគ្រប់រួចមក ព្រះបាទបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤។
ទាក់ទងទៅនឹងប្រវត្តិនៃការសិក្សារបស់ព្រះអង្គវិញព្រះបាទនរោត្តមសីហមុនី ទ្រង់បានចូលសិក្សានៅឯសាលាបឋមសិក្សានរោត្តម និងវិទ្យាល័យដេកាតនាឆ្នាំ ១៩៥៩ រហូតដល់ឆ្នាំ១៩៦២។ បន្ទាប់មកនៅឆ្នាំ ១៩៦២ ព្រះអង្គទ្រង់ត្រូវបានព្រះបិតាបញ្ជូនទៅសិក្សាបានបន្ត នៅទីក្រុងប្រាហ្ក (Prague) ប្រទេសឆេកូស្លូវ៉ាគី។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ហើយព្រះអង្គបានសិក្សា ផ្នែកតន្ត្រីនិងរបាំបុរាណនៅទីនោះរហូតដល់ឆ្នាំ១៩៧៥។ ព្រះបាទនរោត្តម សីហមុនី ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្រ្ត ជាពិសេសគឺភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីភាសាទាំង២នេះ ព្រះអង្គទ្រង់ក៏អាចប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស និងភាសារុស្សីបានយ៉ាងល្អផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាហ្ក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្តបន្ត នៅឯប្រទេសកូរ៉េខាងជើង។ នៅឆ្នាំ១៩៧៧ ព្រះអង្គបានយាងត្រឡប់មកប្រទេសមាតុភូមិវិញ។ ភ្លាមៗនោះខ្មែរក្រហមដែលកំពុងកាន់អំណាចបានប្រឆាំងនឹងរាជានិយម ព្រមទាំងបានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំងជាមួយព្រះរាជវង្សានុវង្សដទៃទៀតរហូតដល់ឆ្នាំ១៩៧៩។ កន្លងបានរយៈពេល៤ឆ្នាំព្រះបាទនរោត្តមសីហមុនី ទ្រង់បានយាងចេញពីប្រទេសកម្ពុជា ដើម្បីបង្រៀនរបាំបាឡេ នៅប្រទេស បាំរាំងនៅក្នុងឆ្នាំ១៩៨១។ ក្រោយមកព្រះអង្គក៏បានក្លាយទៅជាប្រធានសមាគមរបាំខ្មែរ។ ព្រះបាទនរោត្តមសីហមុនី ទ្រង់គង់នៅប្រទេសបារំាងអស់រយៈពេលជាង២០ឆ្នាំ ទើបត្រឡប់មកប្រទេសមាតុភូមិវិញ ប៉ុន្តែព្រះអង្គក៏បានយាងទៅទីក្រុងប្រាគជារឿយៗផងដែរ ព្រោះទីនោះគឺជាជាទីដែលព្រះអង្គបានចំណាយពេលយ៉ាងច្រើនក្នុងព្រះជន្មក្មេងវស្សា។
នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការយូនេស្កូដែលមានទីស្នាក់ការនៅទីក្រុងប៉ារីសប្រទេសបារាំង ដែលជាទីដែលព្រះអង្គមានកិត្តិនាមល្បាញល្បីនៅក្នុងការតស៊ូធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។
មុនពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនី ទ្រង់មានគោរម្យងារជា “ស្ដេចក្រុមឃុន” ដែលគោរម្យងារនេះត្រូវបានប្រទានដោយ ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ព្រះរាជទាន នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ក្រោយមកព្រះបាទនរោត្តមសីហមុនីត្រូវបានតម្លើងជា «សម្ដេចព្រះបរមនាថ» នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។
ព្រះបាទនរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី ព្រះបិតារបស់ទ្រង់បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការគឺត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានព្រះបរមនាមថា« ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី» ដែលត្រូវបានប្រែថា «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»៕
អត្ថបទដោយ៖ អ៊ុំ ច័ន្ទលក្ខិណា WMC.kh/info/button SVN/link/button